ក្រុមបាល់​ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ធ្លាក់រហូតដល់ទៅ ៦ ចំណាត់ថ្នាក់​នៅ​លើ​តារាងចំណាត់ថ្នាក់​ពិភពលោក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ​ហៅកាត់ថា FIFA ដើម្បីឈរក្នុងលេខរៀងទី ១៨៦ ក្រោយ​ពីការរងបរា​ជ័យជា​បន្ដ​បន្ទាប់​របស់ពួកគេ​នាពេល​កន្លងមក។
នេះបើយោង​​តាម​ការ​ចេញ​ផ្សាយ​របស់​អង្គ​ភាព​គ្រប់គ្រងកីឡា​បាល់​ទាត់​ពិភពលោក​មួយនេះ​នៅត្រឹម​ដើមខែ​តុលា​នៅលើគេហ​ទំព័រ​ផ្លូវ​ការ​​របស់​ខ្លួន​។ ការ​ធ្លាក់​ចុះ​យ៉ាងគំហុក​នេះ​គឺ​បណ្តាល​មក​ពីការរងបរា​ជ័យ​ជាបន្ដបន្ទាប់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​ប្រកួតជម្រុះ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ពោល​គឺ​ពួកគេបាន​បរាជ័យ​ក្នុង​លទ្ធ​ផល ៣-០ ​នៅពេលប្រកួត​ជា​មួយ​នឹង​ក្រុមជម្រើសជាតិ​ជប៉ុន នៅ​ក្នុងទី​ក្រុង​ Saitama កាលពីថ្ងៃទី ៣ ខែ​កញ្ញា។
ក្រោយមក​ទៀត ពួកគេ​រងបរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុងផ្ទះខ្លួន​ឯង​ក្នុង​លទ្ធ​ផល ៦-០ ក្នុង​ពេល​ប្រកួតជា​មួយនឹង​ក្រុម​ជម្រើស​ជាតិ​ស៊ី​រី ​ក្នុង​ការ​ប្រកួតជម្រុះ​នាយុទ្ធ​នាការ​ដដែល​នេះកាល​ពីថ្ងៃទី ៨ ខែ​កញ្ញា កន្លងទៅ។
សម្រាប់ការ​ប្រកួត​ជម្រុះ​នា​ពេលខាង​មុខ​នេះ កម្ពុជា នឹង​ត្រូវទៅ​ជួប​សិង្ហ​បុរី​ នា​ថ្ងៃ​ទី ១៣ ខែ​តុលា ខាងមុខ​នេះ​៕

Advertisement

0 comments:

Post a Comment

 
Top