ជាធម្មតា អ្នកដែលចូលទៅហាងទំនើបៗ
ឬក៏ទិញវត្ថុមានតម្លៃម្ដងៗ
ភាគច្រើនគឺសុទ្ធតែជាអ្នកមានដែលស្លៀកពាក់ហ៊ឺហា
មើលពីខាងក្រៅក៏ទំនងជាអ្នកមានដែរ
ប៉ុន្តែដោយឡែកចំពោះអ្នកដែលស្លៀកពាក់សាមញ្ញឯណោះវិញក៏មិនប្រាកដ
ថា គេមិនមានប្រាក់ទិញវត្ថុមានតម្លៃដែរ
ហើយភាគច្រើនដោយសារតែការស្លៀកពាក់សាមញ្ញនេះ
បានជាធ្វើឲ្យអ្នកលក់មួយចំនួនហាក់មិនអើពើចំពោះអ្នកទិញណាដែល
មើលទៅមិនហ៊ឺហានោះ ។
កន្លងមកនេះ
ករណីនេះធ្លាប់បានកើតឡើងច្រើនដងរួចមកហើយ
ដោយពេលខ្លះវាថែមទាំងធ្វើឲ្យមានជម្លោះរវាងអ្នកលក់
និងអ្នកទិញទៀតផង ដោយសារតែការនិយាយសំដៅសោះកក្រោះ
និងអាកប្បកិរិយាហាក់មិនខ្វល់នឹងអ្នកទិញ
ជាក់ស្ដែងដូចជានៅក្នុងហាងមាសមួយកន្លែងនេះអញ្ចឹង ។
នៅ
ក្នុងវីដេអូខាងក្រោមនេះ
វាបង្ហាញពីសកម្មភាពអ្នកទិញម្នាក់ច្រឡោតនិយាយខ្លាំងៗដាក់អ្នក
លក់ ហើយថែមទាំងដកលុយបោះមុខអ្នកលក់ទៀតផង
ដែលអាកប្បកិរិយាបែបនេះប្រហែលជាកើតឡើងដោយសារអ្នកលក់ហាក់មិនអើពើ
ចំពោះអ្នកទិញ ព្រោះគិតថាគេមកបានត្រឹមតែសួរ
តែគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញឡើយ ។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

0 comments:
Post a Comment