កណ្ដាល ៖ យុវជនម្នាក់ដោយសារតែការទាមទារឲ្យឪពុកទិញម៉ូតូម៉ាកS Lមក តែបែរជាបានម៉ូតូC125ស៊េរីឆ្នាំ2008វិញនោះ ក៏បានគិតខ្លីធ្វើអត្តឃាតយកក្រណាត់ស្បង់លោកចង.ក ភ្ជាប់ផ្លានដំបូលផ្ទះ ហើយត្រូវក្រុមគ្រួសារដឹងហួសពេលបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង២១និង៣០នាទី នៅក្នុងបន្ទប់ក្រោមផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលស្រុកកណ្តាលស្ទឹងប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម វុទ្ធី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយជេរប្រមាថរករឿងឪពុក និងយកកាំបិតដេញកាប់ឪពុកបង្កើតរបស់ខ្លួន ដោយទារលុយឪពុកទិញម៉ូតូ
នគរបាលប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយជេរប្រមាថរករឿងឪពុក និងយកកាំបិតដេញកាប់ឪពុកបង្កើតរបស់ខ្លួន ដោយទារលុយឪពុកទិញម៉ូតូ
ម៉ាក់SL មួយគ្រឿង តែឪពុកគ្មានលុយ គាត់បានប្រគល់ម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅស៊េរីឆ្នាំ2008 ឲ្យជនរងគ្រោះជិះវិញ ពេលនោះជនរងគ្រោះអន់ចិត្តនឹងឪពុក ក៏បានចង.ក នឹងក្រណាត់ស្បង់លោកពណ៌លឿង ដែលជាប់នឹងផ្លានក្នុងបន្ទប់ក្រោមផ្ទះបណ្ដាលឲ្យស្លាប់តែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើសមត្ត កិច្ចនគរបាលជំនាញបានចុះទៅពិនិត្យនៅលើខ្លួនសាកសព គឺឃើញមានស្លាកស្នាមជាំជុំវិញ ក ប្រវែង១២សង់ទីម៉ែត្រ។
ករណីនេះ ក្រុមគ្រួសារជនរងគ្រោះពុំបានចោទប្រកាន់ទៅលើជនណាម្នាក់ឡើយ ហើយខាងផ្នែកជំនាញបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ករណីនេះ ក្រុមគ្រួសារជនរងគ្រោះពុំបានចោទប្រកាន់ទៅលើជនណាម្នាក់ឡើយ ហើយខាងផ្នែកជំនាញបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕



0 comments:
Post a Comment